សម័យបច្ចេកវិទ្យាថ្មីគឺឡូវអញ្ចឹង :D
Dr. Lover Kh
Talking Angela
Talking Angela ជាកម្មវិធីទូរស័ព្ទហើយមានក្មេងៗជាច្រើនលេងជាមួយវា។ Angela ជាឆ្មាសមានភ្នែកទាំងគូរពណ៌ខៀវហើយអាចនិយាយសន្ទនាជាមួយអ្នកបាន ព្រមទាំងឆ្លើយគ្រប់សំនួរដែលអ្នកសួរទៀតផង។
ថ្មីៗនេះ, មានប្រភពព័ត៌មានមួយប្រកាសឱ្យឈប់ប្រើកម្មវិធីTalking Angelaនេះទៀត។ ព័ត៌មាននោះនិយាយថាកម្មវិធីនេះឥឡូវកំពុងគ្រប់គ្រងដោយបុរសគួរឱ្យខ្លាចម្នាក់ដែលព្យាយាមលេងជាមួយក្មេងៗហើយចាប់ជំរឹត។ គាត់បានhackចូលកម្មវិធីនេះហើយតែងសួរព័ត៌មានលម្អិត និសុំលេខទូរស័ព្ទអ្នកប្រើ។
វាបានឱ្យដឹងថាបើអ្នកប្រើជាអាយុលើ១៨ឆ្នាំ, គ្មានរឿងអីកើតឡើងទេ តែបើអ្នកប្រើអាយុក្រោមនេះ, ឆ្មានោះនឹងសួរចម្លែកៗ, ដូចជា តើអ្នកនៅទីណា, តើម៉ាក់ប៉ាអ្នកឈ្មោះអី, ទូរស័ព្ទអ្នកលេខប៉ុន្មាន...ជាដើម។
គេប្រាប់មកថាបុរសដ៏គួរឱ្យខ្លាចនោះអាចថតរូបអ្នក និងថតវីដេអូតាមកាមេរ៉ាមុខទូរស័ព្ទអ្នក ហើយបើអ្នកពង្រីកមើលភ្នែកឆ្មានោះកាន់តែជិត, អ្នកពិតជាអាចមើលឃើញមុខគាត់។
ពេលខ្លះវាបង្ហាញបន្ទប់ទទេ, តែពេលខ្លះទៀតអ្នកនឹងឃើញបុរសគួរឱ្យខ្លាចនោះសម្លឹងមករកអ្នក។ ទោះជាអ្នកបិទកម្មវិធីនោះក៏ដោយ ក៏វានៅតែដំណើការខាងក្រោយហើយគាត់អាចឃើញមុខអ្នក និងថតរូបអ្នក។
ពេលខ្លះវាបង្ហាញបន្ទប់ទទេ, តែពេលខ្លះទៀតអ្នកនឹងឃើញបុរសគួរឱ្យខ្លាចនោះសម្លឹងមករកអ្នក។ ទោះជាអ្នកបិទកម្មវិធីនោះក៏ដោយ ក៏វានៅតែដំណើការខាងក្រោយហើយគាត់អាចឃើញមុខអ្នក និងថតរូបអ្នក។
រឿងក្ដីមួយ, មានក្មេងស្រីម្នាក់បាននិយាយទៅកាន់ Angelaហើយរន្ធត់លស់ព្រលឹងជាខ្លាំង។ Angelaបានសួរអាយុនាង ហើយក្មេងស្រីនោះបានសម្រេចកុហកថានាងអាយុ៣០ឆ្នាំ។ នាងភិតភ័យជាខ្លាំងនៅពេលឆ្មានោះតបថា“ឯងនិយាយកុហក។ តាមពិត, ឯងអាយុប្រហែល១១ឬ១២ឆ្នាំ” ក្មេងនោះតក់ស្លុតស្ទើគាំង។ បន្ទាប់មក, ដោយវាឃើញអារម្មណ៍ក្មេងនោះ, វាបាននិយាយថា “ខ្ញុំដឹងថាអ្នកនឹងលុបខ្ញុំចោល....ប្រយ័ត្នផងណា ក្មេងសម្លាញ់!»
រឿងក្ដីមួយទៀត, ក្មេងម្នាក់កំពុងនិយាយលេងជាមួយឆ្មានោះហើយច្រលំដៃដាក់លើភ្នែក Angela។ ឆ្មានោះនិយាយ, «ដកដៃឯងចេញទៅ, ខ្ញុំមើលមិនឃើញទេ!» ក្មេងនោះបិទកម្មវិធីនេះ, តែក្រោយមកគាត់លឺសំលេងថតរូបចេញពីទូរស័ព្ទគាត់ដូចជាមាននរណាកំពុងថតគាត់។
Website ជាភាសាអេស្ប៉ាញមួយចំនួនបានរាយការណ៍ថាមានក្មេងប្រុសម្នាក់ឈ្មោះEli Morenos, រស់នៅសង្កាត់ដាឡាស ក្រុងតិចសាស បានបាត់ខ្លួនក្រោយដែលម្ដាយគាត់បានdownload Talking Angela ឱ្យគាត់។
ស្ត្រីម្នាក់បានឱ្យដឹងថាកូនស្រីគាត់នៅផ្ទះសម្រាកពីរៀន ហើយកំពុងលេងTalking Angela លើទូរស័ព្ទ។ ម៉ាក់នាងមកស្ដាប់ការសន្ទនាហើយគាត់ឃើញថាឆ្មានោះដឹងឈ្មោះកូនស្រីគាត់ហើយសួរសំនួរចម្លែកៗដូចជា “សួស្ដី, បងប្រុសរបស់អ្នកនៅឯណា?”
ក្មេងស្រីនោះតបថា ,“នាងនៅក្បែរនេះ ជិតខ្ញុំ,” ហើយឆ្មានោះតប, “អូ ល្អណាស់!”
បន្ទាប់មក ឆ្មានោះសួរ “ចឹងឯងទាំងពីរបានធ្វើអីៗសប្បាយៗអត់?” ក្មេងស្រីនោះតប, “ខ្ញុំអត់ដឹងទេ”, ហើយTalking Angelaបានប្ដូរសំលេងទៅជាមនុស្សយន្តដ៏គួរឱ្យខ្លាច។
វាសួរក្មេងស្រីនោះថា, “បើអ្នកណាត់ជួបគ្នា, តើអ្នកនឹងធ្វើអ្វីខ្លះនៅថ្ងៃនោះ?” ក្មេងនោះមានអារម្មណ៍ខ្មាស់។ នាងមុខក្រហមហើយអត់ឆ្លើយតប។
បន្ទាប់មក ឆ្មានោះនិយាយ, “លៀនអណ្ដាតឯងចេញមក។ ខ្ញុំនឹងលៀនដែរ។ តើឯងអាចធ្វើអ្វីជាមួយអណ្ដាតឯងខ្លះ? ខ្ញុំអាចធ្វើអីច្រើនណាស់ជាមួយអណ្ដាតខ្ញុំ។ តោះបង្ហាញអណ្ដាតអ្នកមក!”
ពេលនោះ, ម្ដាយក្មេងនោះឮហើយក៏ស្រែកទៅកូនស្រីគាត់ឱ្យបិទកម្មវិធីនោះភ្លាម។ គាត់រន្ធត់ណាស់ហើយក៏តេទៅប៉ូលីសនៅតំបន់នោះឱ្យស៊ើបអង្គេតរឿងនេះតាមinternet។ ពួកគាត់បានតេមកគាត់វិញហើយប្រាប់ថា “មានអ្វីម៉្យាងនៅពីក្រោយឆ្មានេះ!!!”
ពេលក្រុមប៉ូលីសមកសម្ភាសន៍ក្មេងស្រីនោះ, នាងប្រាប់គាត់ថានាងបានប្រើកម្មវិធីនេះជាមួយបងជីដូនមួយនាងហើយAngelaបានសួរឈ្មោះនាងទាំងពីរព្រមទាំងសួរឈ្មោះបងប្រុសនាងហើយសួរពីសាលាដែលពួកនាងរៀន។ វាថែមទាំងបានថតរូបពួកគេទៀតផង។ ពេលនាងចូលកម្មវិធីនោះម្ដងទៀតនៅច្រើនថ្ងៃបន្ទាប់, វានៅតែចងចាំឈ្មោះនាង និងដឹងថានាងមានបងប្រុស។
មិនតែប៉ុណ្ណោះ, ឆ្មានេះថែមទាំងសួររកលេខទូរស័ព្ទហើយចង់ថើបនាងទៀតផង!!!!
ក្មេងៗមិនតិចទេដែលត្រូវបានបាត់ខ្លួន ឬចាប់ជំរឹត តែជនhackersនោះនៅមិនអាចចាប់ខ្លួនបាន។
---
ក្រោយពីព័ត៌មានខាងលើត្រូវគេចុះផ្សាយ, មានអ្នកអានជាច្រើនបានបញ្ចេញមតិរៀងៗខ្លួន អ្នកខ្លះអះអាងថា ឆ្មានោះដឹងថាគាត់ពាក់អាវពណ៌អី អ្នកខ្លះបានប្រើកម្មវិធីឆ្មានេះដោយមិនស្លៀកពាក់ក៏ត្រូវឆ្មានេះគម្រាមយករូបអាក្រាតបង្ហោះ អ្នកខ្លះធ្លាប់ត្រូវឆ្មានេះបន្លាចទៀតផង។ យ៉ាងណាម៉ិញ, OutFit7 (ម្ចាស់ក្រុមហ៊ុនកម្មវិធី Talking Angela) ត្រូវបានកំពុងធ្វើការស៊ើបអង្គេតផងដែរ ហើយប្រហែលជាកម្មវិធីនេះត្រូវបិទលែងឱ្យប្រើនៅថ្ងៃណាមួយ៕
Subscribe to:
Posts (Atom)